លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកកម្លាំងគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើងនៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ការអនុវត្តនេះមានការចូលរួម÷
១.រដ្ឋបាលស្រុកចំនួន ០២នាក់
២.រដ្ឋបាលឃុំប៉ាក់ខ្លង ០៥នាក់ ១.កងកម្លាំងកងរាជអាវុធហត្ថចំនួន៣នាក់ ២.កងកម្លាំងអធិការនគរបាលស្រុកចំនួន ៨នាក់ ជាលទ្ធផលឃើញថា÷ការចុះអនុវត្តសកម្មភាពនេះ។ - បានអប់រំណែនាំ ដល់អ្នកជិះម៉ូតូ និងបើកបររថយន្តលើការពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ និងការបើកបរមានការបន្ថយល្បឿនជៀសវាងកើតបញ្ហាផ្សេងៗ - បានណែនាំ ដែលផ្ទុកលើសចំណុះរបស់រថយន្ត ម៉ូតូ ។
ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីយប់