គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម និងជាប្រធាន គ.ក.ន.ក ដើម្បីអនុម័តលើរបៀបវរៈសំខាន់ៗ ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តខែបន្ត សមាសភាពចូលរួម លោក លោកស្រី សមាជិក គ.ក.ន.ក សរុបចំនួន ១៦នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤