តាតៃក្រោម,ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ ប៉ុស្ដិ៍សុខភាពតាតៃ ចុះសួរសុខទុក្ខ និងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ឈ្មោះ សោម អត ជនពិការ អាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង សមាសភាពចូលរួម លោកស្រី ស៊ើត សុខុម លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការឃុំ សរុបចំនួន ០៨នាក់ ស្រី ០២នាក់។