ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រាជធានីភ្នំពេញ លោក អ៊ូច ទូច ប្រធានមន្ទីរ បានអញ្ជេីញចូលរួមកម្មវិធីប្រជុំផ្សព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៣-២០២៤ របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ កម្មវិធីបើក ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទីនិងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។