លោក ជួន ភារ៉េត ប្រធានមន្ទីរស្តីទីបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតី ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង :
១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើក ទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២៤
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០២៤
៥/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែកក្កដា ឆ្នាំ២០២៤
៦/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាខេត្តកោះកុង
៧/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងបញ្ជីគម្រោងវិនិយោគជាអាទិភាព ដែលគ្រោងប្រើប្រាស់ថវិការដ្ឋបាលខេត្តឆ្នាំ២០២៥-២០២៧
៨/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ សម្រាប់រៀបចំផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងប្រតិទិនការងារ សម្រាប់ការរៀបចំ ផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងការរៀបចំកសាងកម្មវិធីវិធីនិយោគបីឆ្នាំ រំកិល របស់រដ្ឋបាលខេត្តកោះកុង
៩/ពិនិត្យ និងអនុម័តលើគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២៥ របស់ រដ្ឋបាលខេត្តកោះកុង
១០/ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់ ដែលបានមកពីការផ្តល់ សេវារដ្ឋបាល ប្រចាំខែ មីនា ខែមេសា និងខែឧសភា ឆ្នាំ២០២៤ សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកក្រុមប្រឹក្សា
១១/បញ្ហាផ្សេងៗ ៖
-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និង ទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
-ផ្សព្វផ្សាយការងារចាំបាច់មួយចំនួន របស់លោកជំទាវអភិបាលខេត្តកោះកុង៕
ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
August 20, 2024