លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារទីក្រុងស្អាត និងការផ្តល់សេវា មួយចំនួនក្នុងវិស័យសាធារណៈការដឹកជញ្ជូន និងវិស័យទេសចរណ៍របស់ការិយាល័យ ច្រកចេញចូលតែ១ ។
សមាសភាពអញ្ជើញចូលរួមមាន : លោកនាយករងរដ្ឋបាលសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាព លោក លោកស្រីកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោក លោកស្រីប្រធានភូមិទាំង១១ ភូមិ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
August 20, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









