រដ្ឋបាលសង្កាត់ស្ទឹងវែងបានរៀបចំ កិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់(គកនក) ប្រចាំខែ សីហា ឆ្នាំ ២០២៤ ដឹកនាំដោយ លោក កាយ ក្រុង ប្រធានគណ:កម្មាធិការ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោមៈ
១.ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង កំណត់ហេតុប្រជុំប្រចាំខែ កក្កដា ឆ្នាំ ២០២៤
២.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាកម្មសុខភាព
៣. រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤.រាយការណ៍អំពី ការចេញសំបុត្រ អត្រានុកូលដ្ឋានគ្រប់ប្រភេទ
៥. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនឹងការងារស្រ្ដី និងកុមារនៅក្មុងសង្កាត់
៦. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់
៧.រាយការណ៍ អំពីការប្រើប្រាស់ថវិការបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ
៨.រាយការណ៍ និងពិភាក្សាពីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៩.រាយការណ៍ អំពីការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សង្កាត់ស្ទឹងវែង ទាំងពីរភូមិ
១០.ផ្សេងៗ
កិច្ចប្រជុំនេះបានរៀបចំនៅសាលាសង្កាត់ស្ទឹងវែង។
វេលាម៉ោង ០២:០០រសៀល ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៤
August, 19 , 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#