រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរ និងលោក បៀង វិណាន់ អនុប្រធានការិយាល័យស្ថិតិ នៃមន្ទីរផែនការខេត្ត ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការរៀបចំសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ជាតិ ដែលរៀបចំដោយនាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ គាំទ្រដោយ World Bank នៅសណ្ឋាគារសុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង

ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត លោក ហួ ងី អនុប្រធានមន្ទីរ និងលោក បៀង វិណាន់ អនុប្រធានការិយាល័យស្ថិតិ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ជាតិ ដែលរៀបចំដោយនាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ គាំទ្រដោយ World Bank និងមានសិក្ខាកាមចូលរួមសរុប ៤១នាក់ ស្រី ០៨នាក់ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង

សិក្ខាសាលានេះផ្តោតសំខាន់លើ

១. ពិនិត្យ កែសម្រួល លើមុខទំនិញប្រើប្រាស់លើទីផ្សារចំនួន ២៥៩មុខទំនិញ ដើម្បីធ្វើបច្ចុប្បន្នកម្មនៃមុខទំនិញថ្មី ស្របតាមទីផ្សារបច្ចុប្បន្ន

២. ពិនិត្យ កែសម្រួល និងវិភាគតម្លៃទំនិញប្រើប្រាស់លើទីផ្សារដែលបានប្រមូលកន្លងមកឆ្នាំ២០១៩ -២០២៤ ដើម្បីថ្លឹងថ្លែងពីបម្រែបម្រួលតម្លៃកើនខ្ពស់ និងថយចុះខ្លាំង

៣. រៀបចំបង្កើតនូវសេចក្តីណែនាំថ្មី សម្រាប់ការចុះប្រមូលតម្លៃទំនិញលើទីផ្សារ ដែលមានលក្ខណះស្តង់ដាររួម នាពេលអនាគតដ៏ខ្លីខាងមុខ។

អត្ថបទទាក់ទង