រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខរបស់លោកជំទាវអភិបាលខេត្តកោះកុង ជូនដល់កម្មករលើកដាក់អីវ៉ាន់ នៅចំណតផែស្ងួត តំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុក បានចុះជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខរបស់លោកជំទាវអភិបាលខេត្តកោះកុងជូនដល់កម្មករលើកដាក់អីវ៉ាន់ នៅចំណតផែស្ងួត តំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានអ្នកចូលរួមចំនួន ១៩៥នាក់ និងបានពន្យល់ណែនាំអំពីការបង្ហោះ facebook ការlike ការshare ការcomments និងលេងtik tok ព្រមទាំងពន្យល់អំពី អត្ថប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីការពារ និងថែរក្សានូវសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។
ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយកនាយករងរដ្ឋបាលសាលាស្រុក កម្លាំងកងរាជអាវុធហត្តស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នាយផ្នែកសន្តិសុខ និងកម្មករផែស្ងួត។
ថ្ងៃអាទិត្យ ១៤កើត​ ខែស្រាពណ៍ ឆ្នាំរោង ឆស័ក​ ព.ស.​ ២៥៦៨​
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៨:៣០នាទីព្រឹក

អត្ថបទទាក់ទង