រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាយ ង៉ែត អភិបាលស្ដីទីស្រុកគិរីសាគរ បានអញ្ជើញចូលរួមជាអធិបតីការចុះសួរសុខទុក្ខព្រមទាំងបាននាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនជូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារដែលរស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក សាយ ង៉ែត អភិបាលស្ដីទីស្រុកគិរីសាគរ បានអញ្ជើញចូលរួមជាអធិបតីការចុះសួរសុខទុក្ខព្រមទាំងបាននាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនជូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារដែលរស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោក​ យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកសាយ​ ហេង​ មេឃុំកោះស្តេច អាជ្ញាធរភូមិ ឃុំ ព្រមទាំងសប្បុរសជន​ ដោយមួយគ្រួសារៗទទួលបានអង្ករ​ ១០គីឡូក្រាម​ គ្រឿងឧបភោគ បរិភោគ និងថវិកា​ ២០,០០០រៀល ព្រមទាំងឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ និងអង្ករដល់កម្លាំងប៉ុស្ដិ៍នគរបាលកោះស្ដេច ប្រជាការពារភូមិ ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ​។

ថ្ងៃអាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
August 18, 2024

សែន​ក្បាល​ទឹក (Ghost Festival)

អត្ថបទទាក់ទង