លោក សុខ ភិម្យ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុក ដឹកនាំកងកម្លាំងចម្រុះ អមដំណើរ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងក្រុម ការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ និងសួរសុខទុក្ខ កម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលប្រចាំការគោលដៅការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះកុង និងនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ។
ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៨:៣០នាទីយប់