នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម៉ោង១០:៣០នាទីព្រឹក
លោកស្រី ឆេង ឡួត ជំទប់ទី២ឃុំ តំណាងឱ្យលោក សៀង ថន មេឃុំ និងលោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ព្រមទាំងលោកស្រី តយ គឿន ជាអ្នកលក់ដូរ នៅភូមិព្រែកស្វាយ បានចុះសួរសុខទុក្ខ អ្នកមីង វ៉េង ខ្នារស់នៅភូមិកោះ ឃុំថ្មដូនពៅ ដែលកំពុង់សម្រាកព្យាបាលជមឺ្ងនៅគេហដ្ឋានគាត់ ក្នុងនោះលោកស្រី បានក៏នាំយកអំណោយរបស់រដ្ឋបាលឃុំ និងលោកស្រី តយ គឿន ជូនអ្នកមីងផងដែរ មានដូចជា មុងជ្រលក់ថ្នាំចំនួន៣ ភួយចំនួន១ អង្ករ១៥គីឡូ ខ្លាញ់១ដបស្ករស១គីឡូ ខ្ទឹមកន្លះគីឡូ ត្រីខ១យួ ប៊ីចេងកន្លះគីឡូ ទឹកត្រី១ដប អំបិលកន្លះគីឡូ សំពត់ ក្រមា ទឹកផ្លែឈើ
នឹងថវិកា ១១៥,០០០រៀល ។
ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
August 16 2024