រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ក្រុមការងារនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC), WHO, USCDC បានចុះអភិបាល លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្តកោះកុង

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ក្រុមការងារនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC), WHO, USCDC បានចុះអភិបាល លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្តកោះកុង ដែលមានសកម្មភាពដូចជា៖
-បទបង្ហាញពីការស្រាវជ្រាវ ករណីសង្ស័យកូវីដ១៩
-បទបង្ហាញពីការពាក់ និងដោះ PPE ឱ្យបានត្រឹមត្រូវ
-បទបង្ហាញពីការយកសំណាកតាមគោលការណ៍បច្ចេកទេស
-ការពង្រឹង និងបង្កើនការងារស្រាវជ្រាវ ការយកសំណាក និងការយកសំណាកអ្នកជំងឺសួតពិនិត្យរកកូវីដ១៩
-ការចុះពិនិត្យសេវាសុខាភិបាលឯកជន អំពីគ្រប់គ្រងត្រឹមត្រូវ និងជៀសវាងការអនុវត្តផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ទាក់ទងនឹងជំងឺកូវីដ១៩
-ការសម្របសម្រួលក្នុងការពាក់និងដោះPPE និងការយកសំណាកចំពោះអ្នកជំងឺសួត នៅមន្ទីរពេទ្យខេត្តកោះកុង និងករណីតាមដានរកកូវីដ១៩ នៅតំបន់តារាសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង។

ប្រភព : មន្ទីរសុខាភិបាលខេត្តកោះកុង

អត្ថបទទាក់ទង