ព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរ តំណាងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា របស់ គ.ក.ស.ក ខេត្ត ដឹកនាំដោយ លោកជំទាវ ចេង វន្នី ប្រធាន គ.ក.ស.ក ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធាន អនុប្រធាន ដែលជាសមាជិកតាមមន្ទីរពាក់ព័ន្ធសរុប ១៦នាក់ ស្រ្តី ១៤នាក់ នៅសាលប្រជុំ(ខ)សាលាខេត្ត ។
របៀបវារៈ
១.ពិនិត្យទៅលើសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃក្រុមប្រឹក្សាខេត្ត
២.ពិនិត្យទៅលើប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃក្រុមប្រឹក្សាខេត្ត
៣.ពិនិត្យពិភាក្សាលើផែនការសកម្មភាពដែលនៅសល់សម្រាប់អនុវត្តបន្តក្នុងខែបន្ទាប់
៤.បញ្ហាផ្សេងៗ
៥.ផែនការបន្ទាប់
៦.មតិបូកសរុប និងបិទអង្គប្រជុំ ។