ព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក ប្រាក់ មនោ ប្រធានការិ. តំណាងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការ បានចូលរួមកិច្ចប្រជុំ ស្តីពីការបូកសរុបស្ថិតិបច្ចុប្បន្នភាពប័ណ្ណកម្មសិទ្ធិអចលនវត្ថុដីរដ្ឋ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដឹកនាំដោយ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដោយមានសមាសភាពចូលរួមពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងការិយាល័យដែនដីក្រុង ស្រុក សរុប ២៨នាក់ ស្រី ០៤នាក់ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង។
របៀបវារៈ
១-នីតិវិធី និងរបាយការណ៍ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ
(នីតិវិធីមាន ២៦ដំណាក់កាល និងមាន៤៥០ទីតាំងប្លង់ដី)
២-ស្ថិតិដីរដ្ឋដែលខកខានចុះបញ្ជី
(មាន ០៦មន្ទីរ ផែនការ រតនាគារ សង្គមកិច្ច សុខាភិបាល អប់រំ និងព័ត៌មានខេត្ត)
៣-ទិសដៅបន្ត
(នឹងគ្រោងបិទបញ្ចប់នៅបំណាច់ឆ្នាំ២០២៤នេះ) ។