ឯកឧត្តម សុះ ម៉ាតលី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ព្រមទាំងឯកឧត្តម ផែធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធី បញ្ចុះបឋមសិលា សាងសង់ផ្ទះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៦គ្រួសារ ស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អំណោយដែលទទួលបាននេះ បានមកពីការឧបត្ថម្ភ របស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍។
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ August 15, 2024