លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចម្រុះ និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើងនៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ដោយមានការអញ្ជើញចូលរួមពី លោក ហាក់ ឡេង អភិបាលរងខេត្ត ។
ជាលទ្ធផលឃើញថា ការចុះអនុវត្តសកម្មភាពនេះ
- បានអប់រំណែនាំ ដល់អ្នកជិះម៉ូតូ និងបើកបររថយន្តលើការពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ និងការបើកបរមានការបន្ថយល្បឿនជៀសវាងកើតបញ្ហាផ្សេងៗ
- បានណែនាំ ដែលផ្ទុកលើសចំណុះរបស់រថយន្ត ម៉ូតូ ។
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីយប់