លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហការនឹងការចុះតាមដាន ឃុំ ស្រុក ដើម្បីណែនាំអំពីដំណើរការអនុវត្ត នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រី គ្រួសារងាយរងហានិភ័យ នឹងធ្វើបច្ចុប្បន្នភាពប័ណ្ណសមធម៌ជិតអស់សុពលភាពនាចុងឆ្នាំ ២០២៤ នៅសាលាឃុំទួលគគីរ ។ ជាលទ្ធផលនៃកិច្ចប្រជុំអាជ្ញាធរភូមិ ឃុំ និងធ្វើការសហការជា មួយដៃគូពាក់ព័ន្ធដើម្បីធ្វើការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការធ្វើបច្ចុប្បន្នភាពបានសមធម៌ហើយមានលក្ខណៈល្អប្រសើរ ។
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤