/ / /

លោក ជឺ ពុទ្ធីម អនុប្រធានការិយាល័យផែនការ តំណាងលោកប្រធានមន្ទីរផែនការ ចូលរួមពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកោះកុង

ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក ជឺ ពុទ្ធីម អនុប្រធានការិយាល័យផែនការ តំណាងលោកប្រធានមន្ទីផែនការ បានចូលរួមពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង បេឡាជាតិ សន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ លោក លោកស្រី អភិបាល ក្រុង ស្រុក កងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី មេឃុំ សង្កាត់ ទូទាំងខេត្ត ប្រមាណ 290 នាក់ ស្រី 102 នាក់។

គោលបំណង គឺអនុវត្តតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនិងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខមាលភាព  និងអត្ថប្រយោជន៍ មន្ត្រីរាជការសាធារណៈនិងអ្នកក្នុងបន្ទុកអោយបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសទេស រោគស្ត្រី ស្ម័គ្រចិត្ត ជនជាតិបារាំង មកពីប្រទេសបារាំង ផ្ដល់ការព្យាបាលដោយការវះកាត់ជំងឺរោគស្ត្រី ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង