រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំពាណិជ្ជករ អាជីវករ ពីបណ្តាខេត្តផ្សេងៗមក ទស្សនកិច្ចខេត្តកោះកុង ក្នុងគោលបំណងឈ្វេងយល់ពីសក្តានុពលខេត្ត និងគោលនយោបាយលើកទឹកចិត្ត នានាពីរដ្ឋបាលខេត្ត និងរកដៃគូពាណិជ្ជកម្មផងដែរ

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំពាណិជ្ជករ អាជីវករ ពីបណ្តាខេត្តផ្សេងៗមក ទស្សនកិច្ចខេត្តកោះកុង ក្នុងគោលបំណងឈ្វេងយល់ពីសក្តានុពលខេត្ត និងគោលនយោបាយលើកទឹកចិត្ត នានាពីរដ្ឋបាលខេត្ត និងរកដៃគូពាណិជ្ជកម្មផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភាពភូមិសាស្រ្ត និងប្រជាសាស្ត្រ នៃខេត្តកោះកុង ជាពិសេសសក្តានុពល រួមមានផ្លូវជាតិលេខ៤៨ នឹងដែលបញ្ចប់ការសាងនាពេលខាងមុខនេះ ជាផ្លូវដែលមានសក្តានុពលក្នុងការធ្វើចរាចរណ៍ ដឹកទំនិញ និងសកម្មភាពពាណិជ្ជកម្មនានាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយនឹងផ្លូវជាតិលេខ១០ ដែលតភ្ជាប់យ៉ាងសំខាន់ពីតាមខេត្តបណ្តោយកោះកុង ពោធិ៍សាត់ បាត់ដំបង ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយទៀត សក្តានុពលមួយទៀតជាខេត្ត ដែលមានឆ្នេរសមុទ្រវែងជាងគេ មានតំបន់ទេសចរណ៍បែបធម្មជាតិច្រើនកន្លែង និងកោះដែលមានសម្រស់ស្រស់ស្អាតអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្ត។ ខេត្តកោះកុងក៏បានច្រកទ្វាព្រំដែនអន្តរជាតិ មានតំបន់សេដ្ឋកិច្ចពិសេសផងដែរ មានគម្រោងវិនិយោគជាច្រើនកំពុងដំណើការ និងដាក់ឱ្យដំណើរការបន្ថែមទៀត ជាពិសេសវារីអគ្គិសនី ដែលជាធុងអាគុយដ៏ធំ ដែលផ្តល់ថាមពលអគ្គិសនីជាច្រើន។ ជាមួយទិន្នផលពីសមុទ្រ ក៏ជាធនធានដ៏សំខាន់ផងដែរ ក៏ប៉ុន្តែដោយសារមិនទាន់មានអ្នកវិនិយោគ មិនទាន់ចូលរួមបានច្រើននៅឡើយ ដើម្បីលើកស្ទួយនូវសក្តានុពល ដែលខេត្តមាន ក្នុងនាមថ្នាក់ដឹកនាំខេត្ត ស្នើឯកឧត្ដម លោកជំទាវ ដែលជាប្រតិភូ ពិនិត្យលទ្ធភាព ក្នុងការដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងន័យចូលរួមអភិវឌ្ឍន៍ខេត្ត និងមុខរបររបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងក្លាយជាប្រទេសដែលមានការអភិវឌ្ឍ៕
ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ August 14, 2024

អត្ថបទទាក់ទង