លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំបំប៉នសិស្សថ្នាក់ទី១២ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការណែនាំដល់គ្រឹះស្ថានមធ្យមសិក្សា ស្តីពីការអប់រំចរិយាធម៌ក្រៅម៉ោងសិក្សា ដោយមានការចូលរួមពីការិយាល័យអប់រំស្រុក លោកនាយកវិទ្យាល័យ លោក លោកស្រីនាយក នាយិកាអនុវិទ្យល័យ និងបានចូលទៅសំណេះសំណាលដល់សិស្សា នុសិស្សថ្នាក់ទី១២ កំពុងបំប៉នដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅអគារធនធាន នៃវិទ្យាល័យស្រែអំបិល ខេត្តកោះកុង។
___
ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤