កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក កែវ សុភ័ក្រ្ត ប្រធានការិយាល័យកិច្ចការព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គមនៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុងត្រូវបានលោកប្រធានមន្ទីរចាត់ឱ្យចូលរួមសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុងចុះពិនិត្យនិងវាយតម្លៃវត្តដែលចុះឈ្មោះជាអារាមមេត្រីក្នុងខេត្តកោះកុង។
ការចុះវាយតម្លៃបានបីវត្តគឺ៖
១- វត្តជោតញាណ ស្ថិតសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
២- វត្តនិគ្រោធារាម ហៅចាំយាម ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
៣- វត្តសមុទ្ធារាម ហៅប៉ាក់ខ្លង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា