លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើងនៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ការអនុវត្តនេះមានការចូលរួម÷
១.កងកម្លាំងកងរាជអាវុធហត្ថចំនួន៥នាក់ ២.កងកម្លាំងអធិការនគរបាលស្រុកចំនួន ១០នាក់
ជាលទ្ធផលឃើញថា ការចុះអនុវត្តសកម្មភាពនេះ - បានអប់រំណែនាំ ដល់អ្នកជិះម៉ូតូ និងបើកបររថយន្តលើការពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ និងការបើកបរមានការបន្ថយល្បឿនជៀសវាងកើតបញ្ហាផ្សេងៗ - បានណែនាំ ដែលផ្ទុកលើសចំណុះរបស់រថយន្ត ម៉ូតូ ។
ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីយប់