កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ សហការជាមួយអាជ្ញាធរបានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យដងទង់ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
+អ្នកចូលរួម
-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សចូលរួមចំនួន២៩នាក់/ស្រី១៧នាក់
-ប៉ុស្តិ៍នគរបាលដងទង់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ និងប្រជាការពារ ។
វេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃអង្គារ ៩កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤
August,13,2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




