មន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលេីកទិសដៅសម្រាប់ឆមាសទី២ របស់ក្រសួងធម្មការនិងសាសនាដោយមានការអញ្ជេីញជាអធិបតីភាពពីលោក អ៊ូច ទូច ប្រធានមន្ទីរ ។
សមាសភាពដែលបាននិមន្តនិងអញ្ជេីញចូលរួមមាន៖
- ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈមហានិកាយខេត្តកោះកុង និងសហការី
- ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងសហការី
- ព្រះគ្រូអនុគណទាំងពីរគណៈនិងគ្រប់ស្រុក
- លោក ម៉ាត់ ការីម ប្រធានគណៈអ៉ីម៊ាំនិងសហការី
- លោក ទូច រិទ្ធី ប្រធានគណៈកម្មការគ្រឹស្ទបរិស័ទខេត្តកោះកុង
- លោក គឹម សុវណ្ណារិទ្ធប្រធានសហគមន៍គ្រីស្ទបរិស័ទនិកាយប្រូតេស្តង់
- លោក លោកស្រីគ្រូគង្វាលនៃវិហារស្នាក់ការថ្វាយបង្គំគ្រឹស្ទសាសនាខេត្តកោះកុង
សរុប៥០នាក់ កិច្ចប្រជុំបានប្រារព្ធនៅសាលប្រជុំកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង។