រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំតាមរយៈវីដេអូអនឡាញ​ ZOOM ស្តីពីការត្រៀមលក្ខណៈដឹកនាំអាចារ្យ​ អាចារិនីអញ្ជេីញទៅចូលរួមពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ បណ្ឌិត​ ពេជ​ ចន្ទមុនី​

កាលពីព្រឹក​ ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៤​ លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព​ ឯកឧត្តបណ្ឌិត​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា​ តាមរយៈវីដេអូអនឡាញ​ ZOOM អំពីការត្រៀមលក្ខណៈដឹកនាំអាចារ្យ​ អាចារិនីអញ្ជេីញទៅចូលរួមពិធីសំណេះសំណាលនៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៤​ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ បណ្ឌិត​ ពេជ ចន្ទមុនី​។

ក្នុងឱកាសនោះលោកប្រធានមន្ទីរបានរាយការណ៍ថាមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានត្រៀមរួចរាល់ហេីយក្នុងការដឹកនាំអាចារ្យ​ អាចារិនីទៅចូលរួមក្នុងពិធីសំណេះសំណាលនោះ​ ចំពោះមធ្យោបាយ​ ការហូបចុក​ និងស្នាក់នៅដោយបានត្រៀមរួចរាល់ជាស្រេចដែលត្រូវបានឧបត្ថម្ភដោយលោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្ត។

អត្ថបទទាក់ទង