លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត អញ្ជើញស្វាគមន៍ក្រុមការងារគណៈកម្មាធិការឆ្នេរ គអឆក ថ្នាក់ជាតិ ដែលបានដឹកនាំបេក្ខជន និងវិស្វករស្ថាបត្យកម្ម រចនាគម្រោងប្លង់តាមឆ្នេរសមុទ្រ ចំនួន៣៩ក្រុម ចុះសិក្សា និងពិនិត្យទីតាំងគម្រោងរចនាប្លង់ឆ្នេរសមុទ្រ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វិញ្ញាសារទី៤. ខេត្តកោះកុង ការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រ ដោយគិតចាប់ពីឆ្នេរកោងកាងពាមក្រសោប រហូតដល់ព្រែកកោះយ៉ និងមួយផ្នែកទៀតចាប់ពីឆ្នេរប៉ាក់ខ្លងរហូតដល់ព្រែកកោះប៉ោ ដែលជា ប្រភេទឆ្នេរកម្សាន្ត និងឆ្នេរខ្សាច់កម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ ១៤៥៩៨ម៉ែត្រ ស្ថិតក្នុង ភូមិសាស្ត្រសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែងនៃក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ឃុំពាមក្រសោបនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ August 10, 2024