រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌល សីមា របៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំវិសាមញ្ញលើកទី១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច÷

  • ស្ដីពីការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិក នៃគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
  • ស្ដីពីការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក នៃគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
  • ស្ដីពីការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក នៃគណ:កម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
  • ស្ដីពីការទទួលស្គាល់សមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
    ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
    ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤
    វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង