រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងបន្តការងារថែទាំ ជួសជុល ៖

បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ1483 ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិច ជាមួយស៊ីម៉ង់ត៍ និងកៅស៊ូ CRS-2 ត្រង់ចន្លោះ PK4+000 - PK5+000

បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ48-5 ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ស្រោចកៅស៊ូ CRS-2 រោយថ្ម M12 លើសំបុកមាន់ ត្រង់ចន្លោះ PK34+700 - PK35+500

បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ1485a ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កៀរ កិន សម្រួលតួថ្នល់​ និងកាយប្រឡាយសងខាងផ្លូវ ត្រង់ចន្លោះ PK43+000 - PK45+000៕ @dpwtkk / #dpwtkk

អត្ថបទទាក់ទង