រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការ តំណាងលោក ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈកម្មការធិការបណ្ដុះបណ្ដាលខេត្តកោះកុង ស្ដីពី ការប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត

នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោក ហួ ងី អនុប្រធានមន្ទីរផែនការ តំណាងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង បានចូលរួមប្រជុំគណៈកម្មការធិការបណ្ដុះបណ្ដាលខេត្តកោះកុង ស្ដីពី ការប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្ត នៅសាលប្រជុំ(ខ)សាលាខេត្ត នឹងមានការអញ្ជើញចូលរួម លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី តំណាងក្រុមហ៊ុន សហគ្រាស ដែលជាសមាជិកគណៈគម្មាធិការបណ្តុះបណ្តាលខេត្ត ។

ខ្លឹមសារសង្ខេបសំខាន់ៗរួមមាន÷

១. ការអានសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្តនៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល

២. មតិផ្តាំផ្ញើរបស់ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត

៣. ទិសដៅបន្ត÷ 

- សមាជិកនៃគណៈកម្មាធិការត្រូវចូលរួមប្រជុំជាទៀតទាត់តាមការអញ្ជើញ

- សមាជិកនៃគណៈកម្មាធិការ ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ឆ្នាំ ដែលពាក់ព័ន្ធ សកម្មភាពបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ។

អត្ថបទទាក់ទង