លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់សេវាដឹកជញ្ជូន និងចែកចាយបញ្ញើ របស់ប្រៃសណីយ៍កម្ពុជា ក្នុងខេត្តកោះកុង។
កិច្ចប្រជុំមានគោលបំណង ដើម្បីធ្វើឲ្យកិច្ចសហការ ជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាចែកចាយលិខិត ឯកសារគតិយុត្ត ឯកសារលទ្ធផលសម្រេចរបស់អង្គភាពច្រក ចេញចូលតែមួយ ជូនប្រជាពលរដ្ឋ ដល់គេហដ្ឋាន ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ។ ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការប្រើប្រាស់សេវាដឹកជញ្ជូន និងចែកចាយបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា តាមរយៈ អង្គភាពច្រកចេញចូល តែមួយ រដ្ឋបាលខេត្តកោះកុង។
ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ August 2, 2024