លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ បានដឹកនាំលោក ទួន ឪទី អភិបាលរងស្រុក លោក អេង ឡេងស៊ន់ ប្រធានការិយាល័យដ.ន.ស.ភ ស្រុក រួមទាំងលោកមេឃុំទាំងបី បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆាំ្ន២០២៤ និងលើកទិសដៅការងារឆាំ្ន២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដកោះកុង ក្រោមអធិបតីភាព ឯកឧត្តម កើត សារ៉េត អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
October 23, 2024
ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Agreement Day)








