រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។កិច្ចប្រជុំនេះដំណេីការតាមរបៀបវារៈដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤
២/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤
៣/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤
៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវ ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង
៥/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលក្រុង ប្រចាំខែមិថុនា ឆ្នាំ២០២៤
៦/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការ អនុវត្តការងាររបស់រដ្ឋបាលក្រុង ប្រចាំឆមាសទី១ ឆ្នាំ២០២៤
៧/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលក្រុង ប្រចាំខែកក្កដា ឆ្នាំ២០២៤
៨/ បិទកម្មវិធី ។

កិច្ចប្រជុំនេះបានរៀបចំឡេីងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ​ ។
ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤
August 2, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

   

អត្ថបទទាក់ទង