/ / /

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានទទួលការជួបប្រជុំ ជាមួយតំណាងក្រុមហ៊ុនមិត្តហ្វូន នៅសាលប្រជុំសាលាស្រុកកោះកុង

រដ្ឋបាលស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨៖៤៥ នាទីព្រឹក លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជួបប្រជុំជាមួយតំណាងក្រុមហ៊ុនមិត្តហ្វូន ស្តីពីការចុះពិនិត្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុន វៀតធេល ខេមបូឌា “មិត្តហ្វូន” នៅសាលប្រជុំសាលាស្រុកកោះកុង សមាសភាពចូលរួម លោកនាយករដ្ឋបាលស្រុក តំណាងក្រុមការងារថ្នាក់ខេត្ត តំណាងមន្ទីរប្រែសនីយ៍ និងទូរគមនាគមន៍ខេត្ត លោកអនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកអនុប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកកោះកុង អនុប្រធានអង្គភាពលទ្ធកម្ម លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ សរុប ១៤ នាក់ ។

ក្នុងកិច្ចប្រជុំនេះ លោក ជា សូវី អភិបាល នៃគណៈស្រុកកោះកុង បានលើកឡើងថា៖ ពាក់ព័ន្ធបណ្តាញសេវាមិត្តហ្វូន ក្នុងស្រុកកោះកុងនេះ គឺមានភាពរអាក់រអួលសេវានៅកន្លែងមួយចំនួន ក្នុងភូមិសាស្រ្តស្រុកកោះកុង ។ ដូចនេះ លោកអភិបាលបានស្នើដល់ក្រុមហ៊ុនពិនិត្យនូវប្រព័ន្ធបណ្តាញសេវានេះ ឡើងវិញ ដើម្បីអោយអតិថិជន ក៏ដូចជាអ្នកវិនិយោគងាយស្រួលទំនាក់ទំនង និងមកធ្វើការវិនិយោគក្នុងស្រុកកោះកុង ជាពិសេសលើវិស័យទេសចរណ៍ ។ លោកអភិបាលក៏បានបន្ថែមថាក្នុងនោះ ក៏មានបង្គោលមួយចំនួនមានច្បាប់ និងបង្គោលមួយចំនួនមិនមានច្បាប់អនុញ្ញាតិសាងសង់នោះទេ ដែលជាមូលហេតុនាំអោយអាជ្ញាធរស្រុក ពិបាកក្នុងការគ្រប់គ្រងទិន្នន័យ ដោយសារ បង្គោលអង់តែនខ្លះស្ថិតនៅលើដីឯកជននៃរដ្ឋ និងបង្គោលខ្លះនៅលើដីឯកជន ។

អត្ថបទ៖ សន សេង

រូបភាព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ១២នាក់ ស្រី ៥នាក់