រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល លោក-លោកស្រី ប្រធានការិយាល័យចំណុះស្រុក កិច្ចប្រជុំនេះដំណើការតាមរបៀបវារៈដូចខាងក្រោម÷១/ ពិនិត្យ និងអនុម័ត តារាងតម្រូវការគម្រោង សកម្មភាពអាទិភាពទូទាំងស្រុកតារាង ១.១.គ២/ ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុកថ្មបាំង៣/ ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមាររបស់ក្រុមប្រឹក្សាស្រុកថ្មបាំង៤/ ពិនិត្យ និងអនុម័ត ការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលស្រុកថ្មបាំង ក្រុមប្រឹក្សាស្រុកថ្មបាំង៥/ ពិនិត្យ និងអនុម័ត វាយតម្លៃគ្រូបង្រៀនថ្នាក់ពីរវេន ថ្នាក់គួប៦/ ពិនិត្យ និងអនុម័ត វាយតម្លៃគ្រូបង្រៀនក្រៅប្រព័ន្ធ៧/ បញ្ហាផ្សេងៗដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤