លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការធ្វើបច្ចុប្បន្នភាពគ្រួសារជិតផុតសុពលភាព គោលបំណងគឺពង្រឹងសមត្ថភាព និងចូលរួមជាមួយឃុំសង្កាត់ ដើម្បីរៀបចំបញ្ជីបច្ចុប្បន្នភាពគ្រួសារក្រីក្រឡើងវិញ ស្ថិតនៅសាលប្រជុំមន្ទីរផែនការ រយៈពេល១ថ្ងៃ ដែលមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី នៃមន្ទីរផែនការខេត្តកោះកុង សរុប ១៥នាក់ ស្រី ០៣នាក់ ។
ថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤