លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំកម្មវិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក «ហ្វូណនតេជោ» នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក លោកស្រី នាយករង ប្រធាន អនុប្រធាន នៃអង្គភាពចំរុះរដ្ឋបាលស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។