រដ្ឋបាលក្រុងខេមរភូមិន្ទបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះដំណេីការតាមរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ
២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាក្រុង ខេមរភូមិន្ទ សម្រាប់អាណត្តិទី៤
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈ ពេលដប់ពីរ (១២) ខែ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ
៤. បញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះបានរៀបចំឡេីងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃច័ន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ


















