/ / /

លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយ ការសម្របសម្រួល

លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ សហការជាមួយលោក សុខ ខ្មៅ មេឃុំប្រឡាយ បើកកិច្ចប្រជុំស្វែងរកដំណោះស្រាយ ការសម្របសម្រួល ជូនលោក ប៊ុន ង៉ិក អ្នកម៉ៅការសំណង់សាងសង់អាគារសាលាបឋមសិក្សាប្រឡាយ ដែលមានទំហំ ៧ម៉ែត្រ × ១១ម៉ែត្រ ១ខ្នង ស្មើ១បន្ទប់ ដែលមានទឹកប្រាក់សរុបចំនួន១២៥០០ដុល្លារ។ ដោយម្ចាស់គម្រោង (គាំទ្រដោយមូលនិធិក្រុមហ៊ុន ហ្វដ តាមរយៈសមាគមអតីតនិស្សិតកម្ពុជា អេ.អាយ.ធី) បានទំលាក់ថវិកាជូនលោក ប៊ុន ង៉ិក ចំនួន៤លើក តាមរយៈលោក សាយ រតនៈ ប្រធានសមាគមអាយតាក់÷-លើកទី១នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានចំនួន៥០០០ដុល្លារ។-លើកទី២នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានចំនួន៣៥៥០ដុល្លារ។-លើកទី៣នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន១៣០០ដុល្លារ។-លើកទី៤ មានចំនួន១០០០ដុល្លារ។ បច្ចុប្បន្ននេះអាគារសាលាបឋមសិក្សាប្រឡាយបានសាងសង់រួចជាស្ថាពរ ប៉ុន្តែ លោក ប៊ុន ង៉ិក មិនទាន់បានទទួលនូវថវិកាគ្រប់ចំនួននៅឡើយ (នៅខ្វះថវិកាចំនួន១៤៥០ដុល្លារទៀតទើបគ្រប់ចំនួន)។ ដោយសារមូលហេតុនេះទើបលោក ប៊ុន ង៉ិក បានបិទទ្វារចាក់សោរអាគារថ្មីនេះអស់រយះពេល២ខែ ទៅ៣ខែទោះបីជាមានការសម្របសម្រួលពីលោកនាយ លោកគ្រូ អ្នកគ្រូ ក៏ដោយក៏លោក ប៊ុន ង៉ិក មិនព្រមចាក់សោរបើកទ្វារឲ្យសិស្សចូលរៀនទេ ដោយគាត់លើកឡើងថា: ដោយសារម្ចាស់គម្រោងមិនទាន់បានផ្តល់នូវថវិកាមកឲ្យគាត់គ្រប់ចំនួន ម្យ៉ាងវិញទៀតគាត់ខ្លាចប្រលាក់អាគារសិក្សាថ្មី។ ដូច្នេះទើបលោកនាយក លោកគ្រូ អ្នកគ្រូ និងគណកម្មការគ្រប់គ្រងសាលារៀន ស្នើសុំឲ្យការិយាល័យអប់រំជួយរកដំណោះស្រាយជូនសាលារៀន។ ដោយមានការស្នើសុំពីខាងសាលារៀនការិយាល័យអប់រំបានសហការជាមួយលោកមេឃុំចុះបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយនិង ការសម្របសម្រួលជូនសាលារៀន និងអ្នកម៉ៅការសំណង់ ប្រកបដោយភាពជោគជ័យ។

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជាតំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    22/09/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

  • ហេង គីមឆន/
    22/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់