លោក អិក កួន មេឃុំថ្មស និងអ្នកទទួលម៉ៅការសំរាម បានធ្វើការឈួសឆាយសម្អាតសំរាមដែលនៅរាយប៉ាយលើផ្លូវ ដែលបង្កជាខ្លិនមិនល្អ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចនេះ។ លោកមេឃុំបានធ្វើការអំពាវនាវ និងស្នើឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមទទួលសេវាប្រមូលសំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូលទុកដាក់សំរាម។។ ប្រភព: រដ្ឋបាលឃុំថ្មស
----------------------
ថ្ងៃពុធ ៤រោច ខែ អាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៤វេលាម៉ោង ៣: ០០ រសៀល