រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

រដ្ឋបាលក្រុងខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកពាក់ព័ន្ធ ទាំងអស់ ក្នុងក្រុងខេមរភូមិន្ទឱ្យបានជ្រាបថា ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ នឹងរៀបចំកិច្ចប្រជុំសាមញ្ញលើក ទី២ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖

១. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាក្រុង ខេមរភូមិន្ទ សម្រាប់អាណត្តិទី៤

៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈ ពេលដប់ពីរ (១២) ខែ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

៤. បញ្ហាផ្សេងៗ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ចៅសង្កាត់ ប្រធាន ការិយាល័យប្រជាពលរដ្ឋក្រុង នាយក នាយករងរដ្ឋបាល ប្រធានអង្គភាព និងប្រធានការិយាល័យចំណុះ រដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង មេបញ្ជាការផ្នែកសឹករងក្រុង តំណាង សាធារណជន និងអង្គការសង្គមស៊ីវិលដែលមានទីស្នាក់ការក្នុងក្រុង។

កាលបរិច្ឆេទ៖ ថ្ងៃចន្ទ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

 

អត្ថបទទាក់ទង