រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម១.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម២.ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន៣.ពិនិត្យពិភាក្សា អនុម័តរបាយការណ៍បញ្ជីគ្រួសាររង្វង់១០០០ថ្ងៃដំបូងនៃជីវិត៤.អនុម័តផែនទីសង្គម៥.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព៦.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ៧.រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើត៨.រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារក្នុងឃុំ៩.រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងឃុំ១០.រាយការណ៍អំពីការប្រើប្រាស់ថវិការបស់ គ.ក.ន.ក ឃុំ១១.បញ្ហាផ្សេងៗ មតិបិទអង្គប្រជុំ។
ប្រភព:រដ្ឋបាលឃុំតានូន
——————————
ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង៨ :០០នាទីព្រឹក