ស្រុកកោះកុង ៖ ថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីខ្លឹមសារសំខាន់ៗមួយចំនួន នៃលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការបង្កេីតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង លោក ឯក ម៉ឹង ប្រធានក្រមប្រឹក្សាស្រុកកោះកុង និងលោកស្រី អ៉ិន សុភី អភិបាលស្តីទី នៅសាលប្រជុំសាលាស្រុកកោះកុង
សិក្ខាកាមចូលរួមមាន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុកកោះកុង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ