រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤  របស់ក្រុមប្រឹក្សាឃុំកោះកាពិ ។

ថ្ងៃចន្ទ ០២រោច ខែអាសាឍ ឆ្នាំរោង  ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង៨:០០នាទីព្រឹកលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៥ឆ្នាំ២០២៤  របស់ក្រុមប្រឹក្សាឃុំកោះកាពិ សមាសភាពចូលរួមមាន ៖   សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ មេភូមិទាំង៣ភូមិ នៃឃុំកោះកាពិ  ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះស្រឡៅ នាយកសាលាបឋមសិក្សាទាំងបី ប្រធានប៉ុស្តិ៍សុខភាពឃុំកោះកាពិ សរុបចំនួន ១៨នាក់  ស្រី ០១នាក់  នៅសាលាឃុំកោះកាពិ។  មានរបៀបវារៈដូចខាងក្រោម៖

  ១- បើកកិច្ចប្រជុំ

  ២- ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ។

  ៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ

  ៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ

  ៥- ឆ្លងរបាយការណ៍ប្រចាំខែកក្កដា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ

  ៦- បញ្ហាផ្សេងៗ

  ៧- បិទអង្គប្រជុំ ។

អត្ថបទទាក់ទង