រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញអមដំណើរលោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់ ។

ស្រុកកោះកុង ៖ នៅអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញអមដំណើរលោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីព័ត៌មាន និងការការពារជំងឺកូវីដ១៩ និងចែកអំណោយមនុស្សធម៌មានគ្រឿងឧបភោគ បរិភោគរជូនសោធនចូលនិវត្តន៍០៥នាក់ និងចាស់ជរា ១០នាក់ ។
សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំជ្រោយប្រស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ សរុបចំនួន ៥១ នាក់ ស្រី ១១ នាក់ នៅសាលាឃុំជ្រោយប្រស់ ។

ក្នុងកិច្ចជួបសំណេះសំណាល លោក អភិបាលរង នៃគណះអភិបាលខេត្តកោះកុង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាស់ជរា និង សោធនចូលនិវត្តន៍ និងមានមតិផ្តាំផ្ញើរ សូមឲ្យ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការទប់ស្កាត់ ការពារ ការឆ្លងជំងឺកូវីដ១៩ ត្រូវចេះអនាម័យខ្លួនប្រាណ លាងដៃនឹងសាប៊ូ ទឹកអាកុល និងពាក់ម៉ាស់ការពារទាំងអស់គ្នា ជៀសវាងការឆ្លងជំងឺកូវីដ១៩ ដល់យើង គ្រួសាររបស់យើង នឹងអ្នកដទៃ ។ ប្រភព៖ សន សេង

អត្ថបទទាក់ទង