ស្រុកកោះកុង៖នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូងបានបើកកិច្ចប្រជុំសាមញ្ញប្រចាំ ខែឧសភា ក្រោមការដឹកនាំរបស់លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សាឃុំ មានសមាសភាព លោកស្រី សឿ សាវី និងលោកស្រី ជៀន ពិសី សមាជិក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមសរុប ៩នាក់ ស្រី៣នាក់ ។
រេបៀបវារៈនៃកិច្ចប្រជុំ
១.ពិនិត្យកូរ៉ុម
២. ពិនិត្យនិងអនុម័តរបៀបវារៈ
៣.ពិនិត្យនិងអនុមត័កំណត់ហេតុនៃការប្រជុំខែមេសា
៤.ពិនិត្យនិងអុនម័តសេចក្ដីព្រៀងរបាយការណ៍ប្រចាំខែឧសភា
៥.បញ្ហាផ្សេងៗ
៦.ផែនការអនុវត្តបន្ដនិងបិទអង្គប្រជុំ
អត្ថបទ៖ឃិន វិសាល