លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចុះពិនិត្យស្ថានទឹកដែលបណ្ដាលមកពីភ្លៀងជាប់ៗគ្នា ស្ថិតនៅចំណុចបត់ ភូមិបាត់អង្រុត ឃុំដងពែង និងចុះពិនិត្យការងារប្រគេនទានព្រះវស្សាទាំង១៤វត្ត ដែលត្រៀមរៀបចំនៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ភូមិបាត់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤