ស្រុកកោះកុង ៖ នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្រោយពីមានការណែនាំបន្ថែមពីរដ្ឋបាលស្រុកកោះកុង អាជ្ញាធរឃុំជ្រោយប្រស់ លោក ពុំ ធឿន មេឃុំ បានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេប៉ុស្តិ៍សុខភាព ចុះចាក់មេក្រូផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅប៉ុស្តិ៍សុខភាពឃុំជ្រោយប្រស់ ក្នុងភូមិថ្មី ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងភូមិមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង និងក្រុមគ្រួសារ និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីក្រៅប្រទេស សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ លោកមេឃុំបានបន្ថែមថា ទោះបីបច្ចុប្បន្ន ប្រទេសយើងមិនមានការកើតថ្មីក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវមានការធ្វេសប្រហែសដែរ ដូចនេះសូមបងប្អូនយើងរួមគ្នាការពារ និងថែសុខភាពខ្លួនឯងឱ្យបានល្អប្រសើរជានិច្ច ។ ប្រភភព៖ សន សេង