លោក ឈឹម ចិន អភិបាលស្តីទី ក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ប្រចាំខែកក្កដា ឆ្នាំ២០២៤ ដើម្បីទទួល និងអនុវត្តផែនការការងារមួយចំនួន ព្រមទាំងរកនៅបញ្ហាប្រឈម និងដំណោះស្រាយការងារដែលបានអនុវត្តកន្លងមកក្នុងក្រុង។ សមាសភាពបានអញ្ជើញចូលរួមមាន លោក លោកស្រីនាយក នាយករង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី និងលោក លោកស្រីមេភូមិទាំង១១ សរុប ៣១រូប។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៨៖៣០ នាទីព្រឹក ថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
July ,16, 2024











