លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្តដឹកនាំដោយលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង អមដំណើរ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកគម្រោង “លើកកម្ពស់បរិយាប័ន្នអប់រំ កម្រិតបឋមសិក្សា” នៅសាលាបឋមសិក្សាពោធិ៍បឹង សាលាបឋមសិក្សាក្រាំងក្អែក និងសាលាបឋមសិក្សាអូរសំរោង និងនាំយកសម្ភារសិក្សាចែកជូនសិស្សានុសិស្ស ឧបត្ថម្ភអាហារូបករណ៍ជូនសិស្សានុសិស្ស និងឧបត្ថម្ភកង់ជូនសិស្សានុសិស្ស ដល់សិស្សានុសិស្សក្រីក្រ និងប្រគេនទេយ្យប្រគេនព្រះសង្ឃ ក្នុងរដូវកាលចូលព្រះវស្សា នៅវត្តពោធិបឹង ស្ថិតនៅភូមិពោធ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល។